ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាគណអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២២

នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាកខេត្ត(PWG/RESSH) តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាកខេត្ត(PWG/RESSH) នៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ។

 

ដោយមានការចូលរួមពី លោក លោកស្រី តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ និងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង ស្រុក ទាំង៨ លោក លោកស្រី តំណាងអង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំងលោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។

adm

Leave a Reply

Your email address will not be published. Required fields are marked *