ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ និងលោកជំទាវ បានផ្តល់អំណោយមនុស្សធម៌ដល់អ្នកសារព័ត៌មានម្នាក់ដែលមានជំងឺទឹកនោមផ្អែម និងកាត់ម្រាមជើង កំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង

 

 

រសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ លោក ពៅ សំអូន អាយុ ៥៤ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាន ដែលមានជំងឺទឹកនោម និងកាត់ម្រាមជើង ហើយកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

 

អំណោយដែលផ្តល់ជូនរូមមាន អង្ករចំនួន ២ការ៉ុង ស្មើនឹង ៥០គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកសុីអុីវ១យួ ទឹកត្រី១យួ និងថវិកាចំនួន ១,០០០,០០០រៀល ។

adm

Leave a Reply

Your email address will not be published. Required fields are marked *