ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ និងលោកជំទាវ ម៉េត រ៉ាវីចិត្រ បានផ្ដល់អំណោយជូនអ្នកជំងឺពិការភ្នែកទាំងសងខាងម្នាក់ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

បាត់ដំបង៖នៅរសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានចាត់ក្រុមការងារ នាំយកអំណោយផ្ដល់ជូនអ្នកជំងឺពិការភ្នែកទាំងសងខាងម្នាក់ ដែលមានជំងឺស្កន់ជាន់(ប្រកាច់)ប្រចាំកាយ និង វះពោះដោយធ្លាក់ក្រសាល់គូថថែមទៀត ហើយកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ) អាគារវះកាត់ជាន់ទី២ ។

អំណោយដែលបានប្រគល់ជូនរួមមាន អង្ករ២ការ៉ុង (១០០គីឡូក្រាម) ត្រីខ៥យួរ ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ មី ៥កេស និងថវិការ ចំនួន ១លានរៀល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *