ព័ត៌មានជាតិ

លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទេយ្យទាន ដល់ព្រះសង្ឃចំនួន ៣៣ វត្ត នៅក្នុងខេត្តបាត់ដំបង

 

ព្រឹកថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទេយ្យទាន ដល់ព្រះសង្ឃចំនួន ៣៣ វត្ត នៅក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង នៅស្នាក់ការ ស.ស.យ.ក ខេត្តបាត់ដំបង ។

ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សានេះ គឺផ្តួចផ្តើមបុណ្យដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងបុត្រ និងចៅៗ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងបុត្រ ឯកឧត្តម ស រដ្ឋា និងលោកជំទាវ ព្រមទាំងបុត្រ លោកស្រី ស សុីណា ព្រមទាំងបុត្រ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងបុត្រ និង មន្ត្រីរាជការជុំវិញខេត្ត ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ជា សុីម មហាឧបាសក ស ប៊ិត មហាឧបាសិកា ម៉ក សែម មហាឧបាសក ញ៉េប អឹម មហាឧបាសិកា ញ៉ែម អ៊ុន មហាឧបាសក ស ទិត្យ និង ឯកឧត្តម ស ថេង ព្រមទាំងញាតិកាទាំងប្រាំពីរសន្តាន ទាំងសងខាង ។

ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ព្រមទាំង លោក លោកស្រី ជាភ្ញៀវកិត្តិយស ជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ ។

សម្រាប់ទេយ្យវត្ថុ ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង៣៣ វត្ត ដោយវត្តនីមួយៗទទួលបានទៀនវស្សា១គូរ សាដក ១ អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ១កេសធំ ទឹកក្រូច៣កេស ទឹកសុទ្ធ២កេស ទឹកដោះគោខាប់១កេស ទឹកត្រី ស៊ីអុីវ៤យួរ សៀង២ធុង ប្រេងឆា២ធុង ស្ករស២៥គីឡូក្រាម អំបិល១០កញ្ចប់ ប៊ីចេង២គីឡូក្រាម និងបច្ច័យមួយចំនួន។

adm

Leave a Reply

Your email address will not be published. Required fields are marked *