នៅរសៀលថ្ងៃសុក្រ ១០កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីគណ:អភិបាល អធិការ មេបញ្ជាការរង នាយក នាយករង ការិយាល័យពាក់ព័ន្ធខណ្ឌ ចៅសង្កាត់សង្កាត់ទាំង៥ លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ ភ្នាក់ងារប្រមូលសំរាមសង្កាត់ទាំង៥ លោក លោកស្រីតំណាងក្រុមហ៊ុន800Super និងលោក លោកស្រីតំណាងផ្សារព្រែកព្នៅ និងផ្សារប៉េង ជ្រី
របៀបវារ: រួមមាន ៖
I-ផ្សព្វផ្សាយពីលទ្ធផលកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ
II-ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ
III-ការងារហេដ្ឋារចនាសម្ព័ន្ធ និងការថែទាំផ្លូវ-ថ្នល់
IV-ការងារផ្សេងៗ
១.ជម្រុញការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី៣ ដូសទី៤ និងដូសទី៥
២.វឌ្ឍនភាពអំពីការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត
៣.ផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កេីត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ។