ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល បានអញ្ជេីញចុះពិនិត្យមេីលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ(ទំនប់តាណេង-ច្រាំងតាបុល)

នាព្រឹកថ្ងៃចន្ទ០៦កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអមដំណេីរពីលោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត តំណាងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងអ្នកទទួលម៉ៅការសំណង់បានអញ្ជេីញចុះពិនិត្យមេីលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង-ច្រាំងតាបុល)​បន្ថែម ផ្នែកខាងជេីង​ និងផ្នែកខាងត្បូង និងរៀបចំក្រាលការ៉ូឡា​ផ្នែកខាងលិចសួនច្បារជាប់នឹងរបងវិទ្យាល័យស្វាយរៀង និងពិនិត្យការរៀបចំទីតាំងបន្ទប់ទឹកសាធារណៈ​ ជាពិសេសពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខាងលេីឲ្យបានរួចរាល់មុនពិធីប្រ​ណាំងទូក​ក្នុងខេត្តស្វាយរៀង​ដែលនឹងប្រព្រឹត្តិទៅនៅចុងខែតុលាខាងមុខ។

 

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានពិនិត្យមើលវឌ្ឍនភាពផ្សេងៗទៀតដែលជាចក្ខុវិស័យ ក្នុងការកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀង ឲ្យកាន់តែល្អប្រសើរ និងទាក់ទាញបម្រើឲ្យទាំងផ្នែកទេសចរណ៍ និងការប្រឡងប្រណាំងទីក្រុងស្អាត​ទៅថ្ងៃអនាគតផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *