ព័ត៌មានជាតិ

ព្រះយសសិរី វង្សា អ៊ុក ឫទ្ធី ព្រះចៅអធិការមណ្ឌលវិបស្សនាធុរៈ វត្តក្រញូង បានផ្តួចផ្តើធ្វើពិធីបុណ្យផ្កាមហាសាមគ្គី និងបុណ្យឆ្លសមិទ្ធិផលនានា នៅក្នុងមណ្ឌលវិបស្សនាធុរៈ វត្តក្រញូង ស្ថិតនៅភូមិក្រញូង ឃុំមុខដា!

(ខេត្តស្វាយរៀង) ៖ ដោយមានការផ្តួចផ្តើមពី ព្រះយសសិរី វង្សា អ៊ុក ឬទ្ធី ព្រះសង្ឃគ្រប់អង្គលោកគ្រូអាចារ្យ គណៈកម្មការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តក្រញូង និង ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំមុខដា ស្រុករមាសហែក បានផ្តួចផ្ដើមធ្វើបុណ្យផ្កាមហាសាមគ្គី និងឆ្លងសមិទ្ធិផលនានាក្នុងមណ្ឌលវិបស្សនាធុរៈវត្តក្រញូង ស្ថិតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

 

នៅក្នុងពិធីនោះផងដែក៏មានការនិមន្តនិងអញ្ចើញចូលរូលរួមពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រះយសសិរី វង្សា អ៊ុក ឬទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរ អនុគណស្រុករមាសហែក និងជាព្រះគ្រូចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូង លោកឧត្ដមសេនីយ៍ទោ នាង សុជីវី និងមហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀត។

 

ព្រះសង្ឃ លោកគ្រូអាចារ្យ គណៈកម្មការមណ្ឌលវិបស្សនាធុរៈ វត្តក្រញូងបានបញ្ជាក់ប្រាប់ថា ការប្រារព្ធធ្វើពិធីបុណ្យផ្កាមហាសាមគ្គី និង ឆ្លងសមិទ្ធិផលនានានៅទីអារាមនេះគឺដើម្បីប្រមូលបច្ច័យយកមកកសាងកុដិថ្មីបន្តទៀត ដែលមានទំហំបណ្ដោយ ៦០ម៉ែត្រ និងទទឹង១១ ម៉ែត្រ ចែកចេញជា០២ អគារកម្ពស់២ជាន់នៅមណ្ឌលវិបស្សនាធុរៈវត្តក្រញូងនេះ ឆឆដែលកំពុងតែសាងសង់ហើយមានការខ្វះខាត ។

 

លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំមុខដា បានមានប្រសាសន៍សំណេះសំណាលនិងបានពាំនាំនូវពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករមាសហែក ចំពោះបងប្អូនប្រជាពុទ្ធិបរិស័ទចំណុះជើងវត្តនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុករមាសហែកផងដែរ ។ នៅក្នុងឪកាសនោះឯកឧត្តម នាង សុជីវី មានការលើកទឹកចិត្ត កោតសរសើរចំពោះការរីកចម្រើនដែលបានកើតមានឡើងនូវសមិទ្ធិផលជាច្រើនក្នុងទីវត្តអារាមនេះក្រោមការដឹកនាំកសាងដោយព្រះគ្រូយសសិរីវង្សា អ៊ុក ឬទ្ធី ចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូងជំនន់ទី១២ ជាពិសេសនោះលោកក៏បានអំពាវនាវដល់សពបុរសជនដែលមានចិត្តសពបុរសធម៌ក្នុងវិស័យព្រះពុទ្ធសាសនាសូមបន្តជួយចូលរួមចំណែកបន្តទៀតដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

 

 

ចំពោះសមិទ្ធិផលដែលបានកសាងនិងធ្វើបុណ្យឆ្លងនាពេលនេះមានបីផ្នែករួមមាន៖

១ – កែលម្អឧបដ្ឋានសាលាជាន់ក្រោមរៀបឥដ្ឋកន្សែងជុំវិញឧបដ្ឋានសាលា។

២- កសាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាកសម្ដេចព្រះសង្ឃរាជជួនណាត។

៣- កសាងទូរតម្កល់ព្រះត្រៃបិដកមួយ និងសមិទ្ធផលផ្សេងៗទៀតដោយចំណាយអស់ថវិកាចំនួន ១៣៥ ,៦៦៨, ៤០០.រៀល ព្រមទាំងគម្រោងសាងសង់បន្តនូវសមិទ្ធផលថ្មីជាច្រើនបន្តទៀត។

 

មិនត្រឹមតែដឹកនាំកសាងក្នុងវិស័យព្រះពុទ្ធសាសនានៅវត្តក្រញូងនោះទេព្រះអង្គក៏បានចែកនូវទ័យទានជាគ្រឿងឧបភោគបរិភោគជួនដល់ចាស់ជរា ជនពិការ និងបងប្អូនប្រពលរដ្ឋដែលមានជីវភាពខ្វះខាតទីទល់ក្រចំនួន ៧៥គ្រួសារនៅក្នុងឃុំមុខដា ផងដែរ ដែលក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ២៥គីឡូ , មី១កេស , ត្រីខ១០កំប៉ុង, ទឹកត្រី១យួ , ទឹកស៊ីអ៊ីវ១យួ , សាប៊ូដុសខ្លួន១ដុំ ដែលជាអំណោយរបស់ព្រះយសសិរីវង្សា អ៊ុក ឬទ្ធី ព្រះរាជាគណះថ្នាក់កិត្តិយស ព្រះធម្មធរអនុគណស្រុករមាសហែក និងថវិកា ២ម៉ឺនរៀលក្នុងមួយគ្រួសារ ជាអំណោយរបស់ឯកឧត្តម នាង សុជីវី និងក្រុមគ្រួសារ ហើយឯកឧត្តមក៍បានចូលបច្ច័យបុណ្យវត្តក្រញូងចំនួន៥លានរៀលផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *