បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូចស្នេហានាងទាវ,នាងកង្រី,នាងវិធាវី…នាងសូលីយ៉េតដែរជាកម្លាំងប្រតិកម្មនឹងទំនៀមនំមិនធំជាងនាឡិ ហើយមេបាបំបែកមិនឱ្យស្រឡាញ់គ្នានោះ ។ អក្ខរាស្នេហាបណ្តាំទុកមុនអត្តឃាតដោយចង កតួអង្គស្រីដែលចាត់ទុកខ្លួនជាបងបានសរសេរថា ៖” បងលាអូនហើយ ។បើមានជាតិក្រោយ បងនឹងជួបអូនទៀត…” ។ជំងឺស្នេហាដាច់បង្ហៀរនោះ បានរុញសម្ពាធឱ្យតួអង្គស្រីជាបងចង កសម្លាប់ខ្លួន ចោលតួអង្គជាស្រីអូនកាលពីម៉ោង ៧យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ស្ត្រីម្តាយឈ្មោះហ៊ារ៉ានអាយុ៥៦ឆ្នាំត្រូវជាម្ដាយបង្កើតជនរងគ្រោះបានប្រាប់ថា៖កូនស្រីអ្នកស្រីបានស្រឡាញ់មនុស្សស្រីដូចគ្នា។អ្នកស្រីអប់រំទូន្មានបំបែកពង្រត់គ្រប់វិធីនិងមធ្យោបាយក៏នៅតែមិនដាច់ឡើយ។កូនស្រីអ្នកស្រីមានឈ្មោះ ភឺស ស្រីនី ភេទស្រី អាយុ ២២ ឆ្នាំ រស់ក្នុងភូមិឃុំខាងលើ។ អ្នកស្រីបានហៅ ប្ដីឈ្មោះ ឡា លើត អាយុ ៥០ ឆ្នាំឱ្យជួយបីកូនស្រីជាទីស្រឡាញ់ដាក់ចុះមកលើក្ដារតែនាងបាន។ការស្លាប់នេះបើយោងខ្លឹមសយោងកំណត់ហេតុរបស់គណៈកម្មការចម្រុះធ្វើកោសល្យវិច្ច័យថានេះគឺធ្វើអត្តឃាដមែនមិនពាក់ព័ន្ធករណីអ្វីផ្សេងទេ៕
ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គោលដៅសំខាន់ៗដែលបានចុះពិនិត្យរួមមាន៖ ១.លូរំដោះទឹកភ្លៀងពីអូរស្តេចមឹក តាមបណ្តោយផ្លូវលេខ៥០៧ឆ្ពោះមកឆ្នេរអូរឈើទាល (សូមបញ្ជាក់ថាលូរំដោះទឹកភ្លៀងនេះគឺប្រើដើម្បីរំដោះទឹកភ្លៀងនៅរដូវវស្សា ដោយចាប់យកទឹកភ្លៀងនៅកម្ពស់ទឹក១,២ម៉ែត្រគិតពីលើផ្ទៃទឹកធម្មតានៅរដូវប្រាំង) ២.ការដ្ឋានលូរំដោះទឹកតាមបណ្តោយផ្លូវលេខ៣០១ និងលូប្រអប់ផ្លូវលេខ៨១៨៨ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ៣.ការដ្ឋានលូប្រអប់មុខពីរកាត់ទទឹងផ្លូវ តាមបណ្តោយផ្លូវលេខ៨១៤៣ ៤.ការដ្ឋានលូប្រអប់មុខពីរតាមបណ្តោយផ្លូវលេខ៨០០ ៥.ការដ្ឋានស្ពានភ្ជាប់ផ្លូវលេខ៨០៦ទៅផ្លូវ១០៤ ៦.ការដ្ឋានផ្លូវលេខ២១០ ៧.ស្ពាន L.V ៨.ផ្លូវលេខ១០៤៦ ៩.ស្ពាន និងអូរប្រឡាយអង្គការម្លប់តាប៉ាង ១០.ការដ្ឋានផ្លូវលេខ១២៦៣ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្នុងឱកាស នៃការចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ត្រូវពន្លឿនការសាងសង់ឱ្យបានលឿនមុនរដូវភ្លៀងចូលមកដល់ ដើម្បីធ្វើយ៉ាងណាការពារកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងត្រូវធ្វើតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ឯកឧត្តម Shinzo Abe បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ភ្លាមៗបន្ទាប់ពីទទួលដំណឹង ពីមរណភាពរបស់ ឯកឧត្តម Shinzo Abe សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សម្តេចបានផ្ញើសារជូនលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម Shinzo Abe ដែលទទួលមរណភាព ក្នុងវ័យ៦៧ឆ្នាំ។ ក្នុងលិខិតរំលែកទុក្ខផ្ញើជូន ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន សម្ដេចតេជោ […]