ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភារីមានជ័យ រួមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមចលនាបោះឆ្នោតភូមិចំនួន១២០នាក់ នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបាននាំយកមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេស និងអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ និងផ្តល់នូវសុភមង្គល សុខក្សេមក្សាន្ត ជូនដល់ប្រជាជន។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានកំពុងរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ន និងទៅអនាគត “មានគណបក្សជាជនកម្ពុជា គឺមានសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនសម្បូរសប្បាយ”។
ប្រឈមនឹងការរាតត្បាតនៃមេរោគកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវវ៉ាក់សាំងចាក់ជូនប្រជាជននៅទូទាំងប្រទេសដែលធ្វើឱ្យមានភាពស៊ាំក្នុងសហគមន៍នៅទូទាំងប្រទេស ប្រជាជនយើងមានសុខភាពខ្លាំងរឹងមាំអាចកាត់បន្ថយការឆ្លងមេរោគ កាត់បន្ថយភាពឈឺធ្ងន់ធ្ងរ ដែលអាចជៀសផុតពីការស្លាប់ កម្មករ កម្មការិនីរោងចក្រ រក្សាបាននូវការងារ និងប្រាក់ចំណូលសម្រាប់ចិញ្ចឹមក្រុមគ្រួសារ។ លើសពីនេះទៀត សម្តេចតេជោបានប្រកាសដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។
ជាចុងក្រោយ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះ សូមឱ្យក្រុមចលនាបោះឆ្នោតភូមិដែលរួមមានគណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងយុវជនទាំងអស់ ជួយពិនិត្យមើលឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតរបស់សមាជិកបក្សក្នុងភូមិនីមួយៗឱ្យបានរួចរាល់ ដើម្បីសមាជិកបានត្រៀមខ្លួនរួចរាល់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា តាមគោលការណ៍សមាជិកគណបក្សមួយនាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក ដើម្បីយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំអភិវឌ្ឍឃុំ សង្កាត់ និងជាមូលដ្ឋានឆ្ពោះទៅយកជ័យជម្នះជាបន្តនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០២៣ ខាងមុខ ដើម្បីជូន សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំជានាយករដ្ឋមន្ត្រី រក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសឱ្យតែកាន់ការរីកចម្រើន សម្បូររុងរឿង វិបុលសុខយូរអង្វែងចីរកាល៕
adm

Leave a Reply

Your email address will not be published. Required fields are marked *