ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។   ឯកឧត្តម ចូសិប បូររែល បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានទៅធ្វើទស្សនកិច្ចនៅខេត្តសៀមរាប និងបានដើរ ១៦ម៉ោង ទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ ដែលរំលេចនូវភាពកំពូលមិនត្រឹមតែផ្នែកសិល្បៈទេ ប៉ុន្តែថែមទាំងផ្នែកស្ថាប័ត្យកម្មផង ។ ឯកឧត្តមបន្ថែមថា ប្រាង្គប្រាសាទនៅកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មហាសាលរបស់មនុស្សជាតិ ។   ឯកឧត្តម ចូសិប បូររែល បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា និងបានពិភាក្សាជាមួយសម្ដេចតេជោ អំពីបញ្ហាកិច្ចសហប្រតិបត្តិការការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា ករណីអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប និងបញ្ហារស្ស៊ី អ៊ុយក្រែន រួមទាំងករណីមីយ៉ាន់ម៉ាផងដែរ ។ […]

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាគណអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២២

នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាកខេត្ត(PWG/RESSH) តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាកខេត្ត(PWG/RESSH) នៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ។   ដោយមានការចូលរួមពី លោក លោកស្រី តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ និងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង ស្រុក ទាំង៨ លោក លោកស្រី តំណាងអង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំងលោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើនបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិភាក្សាលើករណីការបាញ់សម្លាប់ជនជាតិចិនចំនួន ២ នាក់ នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន

រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិភាក្សាលើករណីការបាញ់សម្លាប់ជនជាតិចិនចំនួន ២ នាក់ នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក។   យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចខេត្ត បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ និងតាមប្រម៉ាញ់ស្រាវជ្រាវរកជនបង្ក។ ជាលទ្ធផលគិតត្រឹមម៉ោងនេះ កម្លាំងគណៈបញ្ជាការរដ្ឋបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យមួយចំនួនយកមកធ្វើសាកសួរតាមនីតិវិធី និងបន្តតាមស្រាវជ្រាវរកជនដៃដល់ផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ សូមជម្រាបជូនថា ការសន្និដ្ឋានជំហ៊ានដំបូង ករណីបាញ់សម្លាប់គ្នានេះ គឺពាក់ព័ន្ធនឹងទំនាស់ជំពាក់ប្រាក់។   ផ្តើមចេញពីការបាញ់សម្លាប់គ្នានេះ គណៈបញ្ជាការរដ្ឋបាលខេត្ត បានដាក់ចេញនៅវិធានការដាច់ណាត់ ចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀត ក្នុងករណីដែលរកឃើញមាន ការបាញ់សម្លាប់ ការចាប់បង្ខាំង ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ នោះអាជ្ញាធរខេត្ត នឹងធ្វើការបិទផ្អាកអាជីវកម្ម និងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីដកអាជ្ញាប័ណ្ណជាស្ថាពរ លែងឱ្យប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុតទៅទៀត។ ដោយឡែកចំពោះជនល្មើសដែលឃាត់ខ្លួនបាន នឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការលើកលែងឡើយ។