ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ និងលោកជំទាវ បានផ្តល់អំណោយមនុស្សធម៌ដល់អ្នកសារព័ត៌មានម្នាក់ដែលមានជំងឺទឹកនោមផ្អែម និងកាត់ម្រាមជើង កំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង

    រសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ លោក ពៅ សំអូន អាយុ ៥៤ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាន ដែលមានជំងឺទឹកនោម និងកាត់ម្រាមជើង ហើយកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។   អំណោយដែលផ្តល់ជូនរូមមាន អង្ករចំនួន ២ការ៉ុង ស្មើនឹង ៥០គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកសុីអុីវ១យួ ទឹកត្រី១យួ និងថវិកាចំនួន ១,០០០,០០០រៀល ។

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានគាំទ្រ និងលើកទឹកចិត្តដល់ កីឡាករ កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ ដែលត្រូវទៅហ្វឹកហាត់នៅខេត្តកំពត ត្រៀមចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេ ឆ្នាំ២០២៣

  ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមកីឡាករ កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ របស់សមាគមកីឡាទូកខេត្តកណ្ដាល ត្រូវខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ឱ្យបានខ្លាំងក្លាអស់ពីសមត្ថភាព រក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់នូវវិន័យ និងបទបញ្ជាក្នុងការប្រកួត ត្រូវធ្វើយ៉ាងណាពង្រឹងសមត្ថភាពខ្លួនឱ្យបានខ្ពស់ សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ឱ្យទទួលបានចំណាត់ជូនជាតិ ។   ការគាំទ្រ និងលើកទឹកចិត្តនេះបានធ្វើឡើង នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ ចំនួន ៣២នាក់ ដែលត្រូវទៅហ្វឹកហាត់នៅខេត្តកំពតជាមួយក្រុមកីឡាជម្រើសជាតិ ត្រៀមចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេ ឆ្នាំ២០២៣។   នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរ ជួយលើកស្ទួយវិស័យកីឡាក្នុងខេត្ត ដើម្បីបង្ហាញមោទនភាពខេត្តលើឆាកជាតិ និងអន្តរជាតិ ដែលនេះគឺជាការសាងប្រវត្តិសាស្រ្តថ្មីមួយសម្រាប់វិស័យកីឡាខេត្តកណ្តាល ក្នុងការប្រកួតកីឡាស៊ីហ្គេម […]

ព័ត៌មានជាតិ

ពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ

ខេត្តកណ្ដាល៖ អាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេវាដែល​បានកំណត់ សំដៅឆ្លើយត​ប​នឹងតម្រូវការរបស់​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ​នេយ្យ​​ភាព និងសមធម៌សង្គម។ នេះជាការលើកឡើងរបស់ឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធី​​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ នៅសាលប្រជុំសាលាស្រុកពញាឮ នារសៀលថ្ងៃទី០១ ខែ​​សីហា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា​ម គោលការណ៍ នីតិវិធី និងស្តង់​ដារសេវា គឺជាតួនាទី និងការទទួលខុសត្រូវដ៏​សំខាន់​​មួយ​ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលស្រុក និង​រដ្ឋបាលឃុំ​ ដើម្បីឆ្លើយតប និងការដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា​​​​​​របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនោះក្រៅពីការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរស្រុកពញាឮ និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បន្តរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​​​យ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ​មូមូលដ្ឋានឱ្យមាន​ការរីកចម្រើនលើ​គ្រប់វិស័យ រួមមាន​​​ការអភិវឌ្ឍមូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការ​ថែ​​រ​ក្សា​​​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​យកចិត្តទុកដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល […]