ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញ ប្រកាស់តែងតាំង លោក សាន វ៉ន់ធុល អភិបាលរងស្រុកអង្គស្នួល ជំនួសលោក ដាវ បុត្ររង្សី ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងជាអភិបាលរងស្រុកមុខកំពូល ។ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានឱ្យដឹងថាលោក ដាវ បុត្ររង្សី អភិបាលរងស្រុក បានបម្រើការងារចំនួន២អាណត្តិ រយៈពេល ៨ឆ្នាំ ហេីយត្រូវបានបញ្ចប់បេសកកម្មក្នុងស្រុកអង្គស្នួល តាមច្បាប់បានកំណត់។ រយៈពេល៨ឆ្នាំនៃការរូមចំណែកដឹកនាំក្នុងស្រុកអង្គស្នួលលោកបានយកអស់ស្មារ​ តីកំលាំងកាយចិត្តធ្វេីអោយស្រុកអង្គស្នួលមានការរីកចំរេីនគួរអោយកត់សំគាល់។ ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អភិបាលរងស្រុកថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលរងស្រុកថ្មីទាំងពីរត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ឯកឧត្តម អភិបាលរងខេត្តកណ្ដាល បានបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ និងលោកជំទាវ ម៉េត រ៉ាវីចិត្រ បានផ្ដល់អំណោយជូនអ្នកជំងឺពិការភ្នែកទាំងសងខាងម្នាក់ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

បាត់ដំបង៖នៅរសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានចាត់ក្រុមការងារ នាំយកអំណោយផ្ដល់ជូនអ្នកជំងឺពិការភ្នែកទាំងសងខាងម្នាក់ ដែលមានជំងឺស្កន់ជាន់(ប្រកាច់)ប្រចាំកាយ និង វះពោះដោយធ្លាក់ក្រសាល់គូថថែមទៀត ហើយកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ) អាគារវះកាត់ជាន់ទី២ ។ អំណោយដែលបានប្រគល់ជូនរួមមាន អង្ករ២ការ៉ុង (១០០គីឡូក្រាម) ត្រីខ៥យួរ ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ មី ៥កេស និងថវិការ ចំនួន ១លានរៀល ៕

ព័ត៌មានជាតិ

រដ្ឋ​បាល​រាជធានី​ភ្នំពេញបាន​បើក​កិច្ច​ប្រជុំ​ស្ដីពី​ការ​ប្រកាស​សមាសភាព​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា

នា​រសៀលថ្ងៃ​អង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០២២ រដ្ឋ​បាល​រាជធានី​ភ្នំពេញបាន​បើក​កិច្ច​ប្រជុំ​ស្ដីពី​ការ​ប្រកាស​សមាសភាព​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ប្រចាំ​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ ដើម្បី​អំពាវនាវ និង​បំផុត​ចលនា​កៀរគរ​ការ​បរិច្ចាគ​ពី​សប្បុរសជន​ ក្នុង​ការ​ទ្រទ្រង់មន្ទីរ​ពេទ្យ​គន្ធបុប្ផា​កម្ពុជា បន្តការ​ព្យាបាល​កុមារ​កម្ពុជា​ដោយ​ឥត​គិតថ្លៃ​៕

ព័ត៌មានជាតិ

អភិបាលរង​ នៃគណ:អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា​ និងទិសដៅការងារខែសីហា​ ឆ្នាំ២០២២​

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម​ តូច​ ប៉ូលីវ៉ា​ អភិបាលរង​ នៃគណ:អភិបាលខេត្តស្វាយរៀង តំណាង​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា​ និងទិសដៅការងារខែសីហា​ ឆ្នាំ២០២២​ របស់​រដ្ឋបាលខេត្ត។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្ដម​អភិបាលរងខេត្ត ឯកឧត្តម​ប្រធានសាលាដំបូងខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ មានប្រសាសន៍ក្នុងឱកាសនោះ តំណាងឲ្យឯកឧត្ដមអភិបាលខេត្ត ឯកឧត្តម​ តូច​ ប៉ូលីវ៉ា​ អភិបាលរងខេត្ត​ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ​ ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ។​ […]

ព័ត៌មានជាតិ

លោក ញឹម វណ្ណឌិន ត្រូវបានជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល

ខេត្តកណ្តាល៖ លោក ញឹម វណ្ណឌិន ត្រូវបានជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល តាមរយៈការបោះឆ្នោតសម្ងាត់ដោយទទួលបានសំលេងគាំទ្រចំនួន ៣៦ លើ៤២សំលេង ថ្លែងនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ស្របតាមនីតិវិធីច្បាប់ មានតម្លាភាព យុត្តិធម៌ និងប្រកបដោយភាពជោគជ័យតាមការគ្រោងទុក ដោយជ្រើសរើសបានប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ១រូបក្នុងចំណោមបេក្ខជនជាប់សម្រាំងទាំង ០២រូប ដែលត្រូវបានឆ្លងកាត់ការពិនិត្យ និងសម្រាំង យ៉ាងល្អិតល្អន់ពីគណៈកម្មាធិការ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍បន្តថា ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបានជ្រើសរើសតាមការបោះឆ្នោត និងទទួលស្គាល់ដោយប្រកាសក្រសួងមហាផ្ទៃ ដែលមានអាណត្តិ ៥ឆ្នាំ និងមានសិទិ្ធឈរឈ្មោះជាថ្មីម្តងទៀតនៅពេលចប់អាណត្តិ ហើយបេក្ខជនដែលអាចឈរឈ្មោះ បានគឺត្រូវមានអាយុមិនលើសពី៦៥ឆ្នាំ។ ឯកឧត្តមបានបន្ថែមថា ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ច និងសិទ្ធិអំណាចដូចជាទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសម្រំាងវាយតម្លៃបណ្តឹងដែលទទួលបាន […]

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេងបាន​ដឹកនាំ​មន្រ្តី​រដ្ឋ​បាល​រាជធានី​ភ្នំពេញអញ្ជើញចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេសាប

នា​ព្រឹក​ថ្ងៃ​អង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្រ្តី​រដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេសាបដែលប៉ះពាល់លំនៅឋាន និងផ្លូវបេតុង ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ។​ ក្នុង​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ឯកឧត្ដមអភិបាលសម្រេច​ដាក់​គ្រឿង​ចក្រចូល​ថ្ងៃ​ស្អែក និង​ដាក់​ថ្ម​ទប់ធ្វើ​ជា​ច្រាំងសម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ជា​បណ្ដោះអាសន្ន​៕

ព័ត៌មានជាតិ

គណៈកម្មការរៀបចំគម្រោងខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិភាក្សា លើការរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត

  ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា លើការរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត ដើម្បីប្រជុំពិនិត្យ ពិភាក្សា ក្នុងកិច្ចការងារអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាន៍ថា៖ថា ក្នុងនាមសមាជិកគណៈកម្មាធិការរៀបចំគម្រោងខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងគម្រោង ចាត់ចែង ការសិក្សា និងរៀបចំគម្រោង រៀបចំសំណើគម្រោង ដោយមានជំនួយពីអ្នកជំនួយបច្ចេកទេស ព្រមទាំងពិនិត្យ អនុម័តសំណើគម្រោង។ ឯកឧត្តមបានបន្ថែមថា៖កិច្ចប្រជុំនេះគឺមានគោលបំណង ដើម្បីពិភាក្សាជ្រើសរើសគម្រោងអភិវឌ្ឍន៍ ដោយប្រើថវិកាអភិវឌ្ឍន៍ក្នុងខេត្តកណ្តាល សំដៅធ្វើឲ្យគម្រោងដែលបានស្នើឡើងទទួលបានលទ្ធផលល្អ មានគុណភាពខ្ពស់ ប្រសិទ្ធភាព និងជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ព័ត៌មានជាតិ

មន្ទីរជំនាញបាន ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុមុខកំពូល

  ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាសវែងផ្ទាល់ ក្នុងឃុំព្រែកអញ្ចាញ ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដីព្រំដី និងផ្ដល់ព័ត៌មានឯកសារផ្សេងៗតាមនីតិវិធីដែលបានកំណត់ ដើម្បីក្រុមការងារនេះអាចដំណើរការបានល្អ និងឆាប់រហ័សក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង ជូនប្រជាពលរដ្ឋ។   ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ រួមមាន៖ ភូមិព្រែកតាបែន ភូមិព្រែកថ្មី ភូមិក្រោម ភូមិកណ្ដាល ភូមិលើ ភូមិកោះរកានិងភូមិឈើទាល ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។   លោក ទៀង កុស្យារៈ បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈ ហ្មត់ចត់ច្បាស់លាស់ និងប្រើបច្ចេកទេសទំនើប និងមាន៥ដំណាក់កាលគឺ÷ ដំណាក់កាលទី១ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល, ដំណាក់កាលទី២ ចុះវាស់វែង និងប្រមូលទិន្នន័យ, […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីក្រុងបាត់ដំបង

  ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ និងពិភាក្សាលើការសិក្សាគម្រោង​ទឹកស្អាត​ និងអនាម័យខេត្ត​ ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) នៅចំណុចផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ក្នុងការចុះពិនិត្យនេះផងដែរក៏មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីបច្ចេកទេសរបស់គម្រោង (ADB) និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗទៀត។   ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានបន្តដំណេីរអញ្ជើញពិនិត្យខ្សែផ្លូវដែលត្រូវជួសជុល និងកែលម្អឡើងវិញផងដែរ។   ឯកឧត្តម បានមានប្រសាសន៍ថា រដ្ឋបាលខេត្តមិនទុកផ្លូវណាមួយចោលនោះទេ តែត្រូវធ្វើការសម្របសម្រួលជាមួយគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ​ ។

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកក្កដា ឆ្នាំ២០២២

  នៅថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨,៣០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក- លោកស្រីអភិបាលរង, គណៈនាយករដ្ឋបាល លោកអធិការរងនគរបាលខណ្ឌ, លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង១១, លោកប្រធានមន្ទីរពេទ្យបង្អែកចតុមុខ, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង១១, លោក លោកស្រីប្រធានទីរួមផ្សារទាំង៣, លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនម៉ីសូដា ។ +ក្នុងរបៀបវារៈ​ ៖ ១-មតិស្វាគមន៍បើកកិច្ចប្រជុំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ។ ២-របាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព […]