ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣

ខេត្តកណ្តាល៖ ក្រុមប្រឹក្សាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នា២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ខ្លួន ក្រោមគណៈអធិបតី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់ អធិការនគរបាលក្រុង-ស្រុក និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឱ្យបានឆាប់រហ័ស ដើម្បីប្រើប្រាស់តាមភាពចាំបាច់ផ្សេងៗ ពិសេសបម្រើដល់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ក្រៅពីនេះ អាជ្ញាធរទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និងបន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបានបន្ថែមថា ក្រៅពីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ

ឯកឧត្ដម វេង សាខុនរួមដំណើរជាមួយ ឯកឧត្តម ស្វាយ សំអៀងបានអញ្ជើញមកពិនិត្យ ចំការស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ

ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងដដែល នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយ ឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណ:អភិបាលខេត្ត និងសហការី បានអញ្ជើញមកពិនិត្យ ចំការស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ នៅឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ Mr.Jacky នាយកចាត់ការទូទៅបានស្វាគមន៍ និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីស្ថានភាពផលិតកម្មផ្លែស្វាយជារួមមានជាអាទិ៍ ៖ ពូជត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្រ្តាលី មានពូជ ៖ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , Guire ជាមួយនឹងថ្នាលកូនស្វាយពូជអាយុបីឆ្នាំ សម្រាប់ដាំដុះបន្ត ។ មកទល់នឹងបច្ចុប្បន្ននេះក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១ ២០០ […]