ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST

នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូ និងក្រុមអ្នកបច្ចេកទេសក្រសួងអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន២ ខ្សែ នៅខេត្តស្វាយរៀង ដូចខាងក្រោម៖ -ខ្សែទី១៖ ប្រវែង ៩, ១៧០ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចក ទៅដល់ភូមិពងទឹក ឃុំពងទឹកស្រុករំដួល ។ ជាលទ្ធផលសម្រេចបាន ៥៣% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ -ខ្សែទី២៖ ប្រវែង២៤, ៩៦០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគាវ ឃុំកំពង់ចក […]

ព័ត៌មានជាតិ

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ២៥៧២ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល

ខេត្តកណ្តាល៖ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុង ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ២៥៧២ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលខេត្ត បន្តថា ផ្លូវបេតុងអាមេប្រវែង ២៥៧២ម៉ែត្រ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ខេត្តកណ្តាល វាបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ ក៏ដូចជាបងប្អូនប្រជាកសិករនៅក្នុងតំបន់នេះងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័ស ងាយស្រួល និងចំណេញថវិកា។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន៣របស់ក្រុងស្ទឹងត្រែង បន្តទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋប្រឈមនិងការខ្វះខាតខ្លាំងរស់នៅក្នុងសង្កាត់ស្ទឹងត្រែង ,សង្កាត់ព្រះបាទ និងសង្កាត់ស្រះឫស្សី ទទួលអំណោយពីកាកបាទក្រហមកម្ពុជា ជាក់ស្តែងនារសៀលថ្ងៃអង្គារទី ១០ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចាស់ជរា ជនមានពិការភាព សរុបចំនួន១៧០គ្រួសារ នៅតាមគោលដៅចំនួន ៣កន្លែងក្នុងក្រុងស្ទឹងត្រែងរួមមាន៖ -ទីតាំងទី១.នៅសាលាបឋមសិក្សាបាចុង ចំនួន១៣០ គ្រួសារ ដែលមកពីភូមិ (ភូមិកាំងមេម៉ាយ, ភូមិកាំងដីស និងភូមិព្រះបាទ) ក្នុងសង្កាត់ព្រះបាទ សម្រាប់ប្រជាពលរដ្ឋចំនួន ៤០គ្រួសារ និងសង្កាត់ស្ទឹតត្រែង ដែលពី (ភូមិរាជនុកូល, ភូមិស្ពានថ្ម, ភូមិកណ្តាល, ភូមិត្រពាំងព្រីង និងភូមិព្រែក) សម្រាប់ប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ -ទីតាំងទី២៖ នៅសង្កាត់ស្រះឫស្សី (មកពីភូមិលើ, ភូមិថ្មលាភ និងភូមិស្រែពោធិ៍) សម្រាប់ប្រជាពលរដ្ឋចំនួន៤០គ្រួសារ។ បើតាមឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានឱ្យដឹងថា «ដោយមានកិច្ចសហការពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលបានចុះពិនិត្យផ្ទាល់អំពីស្ថានភាពប្រជាពលរដ្ឋនៅតំបន់នោះ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព

នៅវេលាម៉ោង១៧ និង៣៣នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) ត្រូវនឹង ម៉ោង៦និង៣៣នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅរាជធានីភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២នេះ។ នៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួង ការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម កែវ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ិនតោន ជាច្រើនរូប។ សូមបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តី […]