ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនបានទទួលជួបឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃទីព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ បន្ទាប់ពីបានធ្វើគារវ:កិច្ចគ្នារួចមក ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា គ្នាជាជំហានបឋមក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលអនាគត ដែលក្នុងនោះមានជាអាទិ៍ ៖ ១- ការងារបណ្តុះបណ្តាលធនធានមនុស្ស ទាំងរយ:ពេលខ្លី និងពេលវែង ការផ្លាស់ប្តូរមន្រ្តីជំនាញឲ្យទៅធ្វើទស្សន:កិច្ចសិក្សា ដើម្បីដកស្រង់បទពិសោធន៍លើការងារអនុវត្តបច្ចេកទេសផ្ទាល់ ។ ២- ការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ។ ៣- ការធ្វើទំនើបកម្មកសិកម្ម និង ៤- ការពង្រឹងសមត្ថភាពលើការកែច្នៃកសិផល ។ បន្ទាប់ពីបានពិភាក្សាគ្នាស៊ីជម្រៅរួចមក ភាគីទាំងពីរបានឯកភាពគ្នារៀបចំឯកសារអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម” រវាងប្រទេសទាំងពីរ បន្ទាប់មកនឹងឈានទៅអនុវត្តលើខ្លឹមសារ MOU នេះឲ្យចេញជាផ្លែផ្កាដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំថា […]

ព័ត៌មានជាតិ

(ខេត្តស្វាយរៀង) ពិធីក្រុងពាលីសុំសេចក្តីសុខក្នុងការរុះរេីដំបូល​ ដេីម្បីសាងសង់បន្ទប់ធ្វេីការបន្ថែមលេីអាគារធ្វេីការដែលមានស្រាប់

នៅសាលាខេត្តស្វាយរៀងនារសៀលថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០២២នេះ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខក្នុងការរុះរេីដំបូល​នៃអាគាររដ្ឋបាលសាលាខេត្តដេីម្បីសាងសង់បន្ទប់ធ្វេីការបន្ថែម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការហិររញ្ញវត្ថុសាលាខេត្ត​ លោក​ លោកស្រី​ នាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ជាច្រេីនរូបទៀត។

ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមេសាឆ្នាំ២០២២

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមេសា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ ដើម្បីរួមគ្នាត្រួតពិនិត្យពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើសេវាទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពស្មោះត្រង់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ឯកឧត្តមបានក៏បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋានខ្លួនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ពោលគឺយើងមិនត្រូវទុកឱ្យរាល់ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយ ត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍ទើបជាការប្រសើរ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងនាមអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញចុះពិនិត្យសួនរុក្ខជាតិអង្គរ មុនពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅសួនរុក្ខជាតិអង្គរ មុនពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាពេលខាងមុខ។ អមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ នាឱកាសនោះមាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិ ឯកឧត្តមអគ្គនាយករង មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនផងដែរ ។ សូមបញ្ជាក់ថា ដើម្បីបង្កើនកិច្ចអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង អាជ្ញាធរជាតិអប្សរា បានបង្កើតសួនរុក្ខជាតិអង្គរ ក្រោមទំហំផ្ទៃដីប្រមាណជិត១៥ហិកតា ដោយមានរៀបចំ ជាសួនសំខាន់ៗជាច្រើន។ ក្នុងនោះអាជ្ញាធរជាតិអប្សរា បានដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗ រាប់ម៉ឺនដើម មានប្រភេទរុក្ខជាតិសរុបជាង ៥០០ប្រភេទផ្សេងៗគ្នា។ នៅទីនោះក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗ ចំនួន៥សួន បានបង្កើតឡើងក្នុងរចនាបទបែបខ្មែរ រួមមាន៖ សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងសត្វព្រៃអង្គរជាដើម។ ដោយសួនទាំងនោះ មានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើនិងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងការងារសិក្សាស្រាវជ្រាវ៕