ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើនបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គោលដៅសំខាន់ៗដែលបានចុះពិនិត្យរួមមាន៖ ១.លូរំដោះទឹកភ្លៀងពីអូរស្តេចមឹក តាមបណ្តោយផ្លូវលេខ៥០៧ឆ្ពោះមកឆ្នេរអូរឈើទាល (សូមបញ្ជាក់ថាលូរំដោះទឹកភ្លៀងនេះគឺប្រើដើម្បីរំដោះទឹកភ្លៀងនៅរដូវវស្សា ដោយចាប់យកទឹកភ្លៀងនៅកម្ពស់ទឹក១,២ម៉ែត្រគិតពីលើផ្ទៃទឹកធម្មតានៅរដូវប្រាំង) ២.ការដ្ឋានលូរំដោះទឹកតាមបណ្តោយផ្លូវលេខ៣០១ និងលូប្រអប់ផ្លូវលេខ៨១៨៨ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ៣.ការដ្ឋានលូប្រអប់មុខពីរកាត់ទទឹងផ្លូវ តាមបណ្តោយផ្លូវលេខ៨១៤៣ ៤.ការដ្ឋានលូប្រអប់មុខពីរតាមបណ្តោយផ្លូវលេខ៨០០ ៥.ការដ្ឋានស្ពានភ្ជាប់ផ្លូវលេខ៨០៦ទៅផ្លូវ១០៤ ៦.ការដ្ឋានផ្លូវលេខ២១០ ៧.ស្ពាន L.V ៨.ផ្លូវលេខ១០៤៦ ៩.ស្ពាន និងអូរប្រឡាយអង្គការម្លប់តាប៉ាង ១០.ការដ្ឋានផ្លូវលេខ១២៦៣ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្នុងឱកាស នៃការចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ត្រូវពន្លឿនការសាងសង់ឱ្យបានលឿនមុនរដូវភ្លៀងចូលមកដល់ ដើម្បីធ្វើយ៉ាងណាការពារកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងត្រូវធ្វើតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនករណីលួចរថយន្ដដឹកទំនិញ

ក្រុមជនសង្ស័យ​លួចរថយន្តយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣:៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ធ្វើការស្រាវជ្រាវស្វែងរកតាមប្រព័ន្ធGPSនៅក្នុងរថយន្ត និងបើកប្រតិបត្តិការបង្ក្រាប​ករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម នៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ ខេត្ដកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យ​ចំនួន០៣នាក់។ ចំណែកជនរងគ្រោះឈ្មោះ លឹម គឹមស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកដឹកជញ្ជូន។ ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖ ១-ឈ្មោះ សុិន សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងវែង ឃុំថុង ស្រុកបសេដ ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ សំ មាន ភេទប្រុស អាយុ២៦ឆ្នាំ […]

ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ទំហំ ១១ ម៉ែត្រ x ៩ ម៉ែត្រ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវចុះគ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ និងធ្វើយ៉ាងណាយកឱ្យទទួលបាននូវស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បន្តថា ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ខ្នងផ្ទះទាំងអស់ ជាងនេះទៀត ត្រូវផ្លាស់ប្ដូរឥរិយាបថ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាទាញយកបេះដូង និងស្នាមញញឹមរបស់ពួកគាត់ឱ្យបាន។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបន្ថែមថា៖ ក្រោមម្លប់នៃសុខសន្តិភាព ធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេស តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព ឯកភាព ស្ថិរភាព និងកិត្យានុភាពជាតិ ពេញលេញក្នុងប្រវត្តិសាស្ត្រ ដែល ប្រទេសកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំកន្លងមក ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ […]