នាព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ “ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ។ ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដង្កោ លោកប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ គណៈអភិបាលខណ្ឌ នាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ តំណាងយោធាភូមិភាគពិសេស លោក លោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រី តំណាងសហជីព និងមន្រ្តីរាជការជាគ្រូបង្រៀន។ ជាចុងក្រោយឯកឧត្តមប្រធានក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមក្នុងពិធីនេះផងដែរ។
Day: May 2, 2022
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាបានផ្សារសាច់ផ្សារឈាមភ្ជាប់ជាមួយកម្មករនិយោជិតតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ហើយក៏នឹងបន្តពង្រឹងនិងពង្រីកបន្ថែមនូវគោលនយោបាយលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀត
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព បណ្តាញកម្មករក្រៅប្រព័ន្ធ និងតំណាងពលករនៅក្រៅប្រទេសសរុបប្រមាណជា ៣០០០នាក់ ដើម្បីអបអរសាទរខួបទី១៣៦ ទិវាពលកម្មអន្តរជាតិ ០១ឧសភា នៅវិមាន៧មករា ស្នាក់ការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែចាត់ទុកកម្មករនិយោជិតគឺជាកម្លាំងចលករដ៏ធំ និងសំខាន់សម្រាប់ប្រទេសជាតិ ហើយតែងតែដាក់ខ្លួនបម្រើបងប្អូនកម្មករនិយោជិត តាំងពីដើមរៀងមក គ្រប់កាលៈទេសៈ និងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា។ ជាក់ស្តែង មុនពេលមានករណីរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសបានចំនួន ៧៧លើក ស្មើនឹងកម្មករនិយោជិតប្រមាណជាង ១លាននាក់ ហើយសម្តេចតេជោ តែងតែណែនាំដល់គ្រប់មន្ត្រីគណបក្សឱ្យចុះជួប និងរៀបពិធីផ្សេងៗដើម្បីរំឮកខួប និងភ្ជាប់ទំនាក់ទំនងល្អជាមួយបងប្អូនកម្មករនិយោជិត។ គណបក្សប្រជាជនកម្ពុជាមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត យកសមូហភាព និងសាមគ្គីភាពជាធំ គណបក្សបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់ ជាហេតុធ្វើឱ្យកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាព បង្កើតបាននូវបរិយាកាសវិនិយោគល្អ ធ្វើឱ្យមានការវិនិយោគពីបរទេសច្រើន បង្កើតរោងចក្រ បង្កើតក្រុមហ៊ុន និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ ដែលពីដើមឡើយប្រទេសកម្ពុជាយើងគឺពឹងលើកសិករ កូនៗពឹងលើចំណូលពីឪពុកម្តាយ ប៉ុន្តែបច្ចុប្បន្ននេះ […]
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិថ្លៃនៅភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល
ខេត្តកណ្តាល៖ប្រជាពលរដ្ឋរស់នៅក្នុងក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាង ៥.០០០នាក់ បានទទួលការពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី នាព្រឹកថ្ងៃ ទី១ ខែឧសភា ឆ្នាំ២០២២នេះ។ការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្អាង ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា រដ្ឋលេខាធិការក្រសួងការ បរទេស និងសហប្រតិបត្តិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែរ។ ឯកឧត្តម លេង ផាលីប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត […]